អឺរ៉ុប ៖ បើយោងតាមប្រភព BBC បានចេញផ្សាយនៅថ្ងៃនេះ UEFAដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប បានជ្រើសរើសកីឡាករ ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២០ នេះ ក្រោយបិទរដូវកាលនេះជាស្ថាពរកាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ។
យ៉ាងណាមិញ ក្នុងចំណោមជម្រើស ១១នាក់ល្អបំផុតប្រចាំឆ្នាំនេះ មានកីឡាករ ៧នាក់មកពីក្លិបខ្លារខិន Bayern Munich ដែលជាម្ចាស់ជើងឯកជើងឯក UEFA Champions League រដូវកាល ២០១៩-២០២០ និងក្លិប Paris Saint-Germain ៣រូបផងដែរ។
បន្ថែមលើនេះ ខ្សែមប្រើ-ប្រយុទ្ធប៊ែលហ្ស៊ិក Kevin De Bruyne ដែលក្លិបរបស់គេ Manchester City ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៃ UCL នោះ ក៏ត្រូវបានជ្រើសរើសជាតិកីឡាករខ្សែបម្រើល្អបំផុត ១រូបក្នុងចំណោម ៣នាក់ជាមួយ Thiago Alcantara និង Serge Gnabry ទៀតផង៕RT